|khmer   |English

 


ការពិពណ៌នាសង្ខេបស្តីពីជម្ងឺ និងវិធីថែទាំ ការពារព្យាបាលជំងឺនៃដំណាំម្រេច

  ការស្រាវជ្រាវនេះធ្វើឡើងដោយក្រុមហ៊ុនបុប្ផា អហ្គែនិក អេហ្រ្គីខលឈ័រ(Bopha Organic Agriculture Co., Ltd.) ។ កត្តាដែលបណ្តាលឲ្យដំណាំម្រេចទទួលរងនូវជំងឺ –ការប្រែប្រួលនៃអាកាសធាតុ(ក្តៅខ្លាំងពេក) –កូនរដូវវស្សា(រាំងស្ងួតយូរពេក) –អាកាសធាតុក្តៅខ្លាំង បរិមាណទឹកភ្លៀង (តិច) –ភ្លៀង (ច្រើនពេក) បណ្តាលឲ្យរលួយឫស –ទឹកសន្សើមខ្លាំង (មានជាតិអាស៊ីតខ្ពស់) –រដូវខ្យល់មូសុងធ្លាក់ពីទិសខាងជើង –ការប្រើប្រាស់ជីគីមីកប់នៅគុល(ច្រើនពេក) -ការប្រើប្រាស់ជីកំប៉ុស(លាមកសត្វ)ដោយមិនបានសម្លាប់មេរោគ រោងសញ្ញានៃជំងឺ បានបង្ហាញឲ្យឃើញតាមរយៈ កម្រិតលូតលាស់នៃដំណាំម្រេចដែលមានការធ្លាក់ចុះជាសន្សឹមៗ បានបង្ហាញឲ្យឃើញថា ដំណាំម្រេចបាន​និង​កំពុង​រងនូវផល​ប៉ះ​ពាល់​គ្រោះ​ថ្នាក់ពីកា​រវាយប្រហារដោយជម្ងឺ ។ ផលប៉ះពាល់ទៅលើដើមម្រេចបាន​បង្ហាញពីកម្រិត​នៃការប្រែប្រួល​បាត់បង់​សារ​ធាតុ​ចិញ្ចឹមពីប្រព័ន្ធឫស ហើយអាចបញ្ចេញឲ្យ​ឃើញជារោគសញ្ញា​ដែលបានកើតឡើង​ដោយសារ​ចំណែក​នៃការប្រែប្រួក​អាកាស​ធាតុ បន្ទាប់​ពីផ្នែក​សំខាន់នៃប្រព័ន្ធឫសដែលមានមុខងារ​ដឹកនាំនូវ​សារធាតុ​ចិញ្ចឹមដើមដង​ត្រូវបាន​បាត់បង់ ។ ទាំង នេះបង្ហាញឲ្យបានដឹងថា ចំនួនបរាសិត Nematodes​(ពពួក​ដង្កូវ​ក្នុងដី) Meloidogyne spp (ពពួកដង្កូវ​បំផ្លាញ់​ឫស) នៃដំណាំ បាននិងកំពុងបង្ហាញវត្តមាននៅ​ក្នុងស្រទាប់ដីនៃ​បរិវេនគុម្ពម្រេច​ហើយ ។ ហើយការ​រីករាល​ដាល​មេរោគ 

អានបន្ត

ប្រជាកសិករបាននិងកំពុងគាំទ្រជីសរីរាង្គ(Bopha បុប្ផា)កាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ

នៅក្នុងទស្សនវិស័យរបស់ក្រុមហ៊ុន Bopha Organic Agriculture Co., Ltd គឺពាំនាំយកនូវ​បច្ចេកវិទ្យាសរីរាង្គ(Organic Microbial Fertilizer) មកអនុវត្តន៍នៅកម្ពុជា ដើម្បីបង្កើនទិន្នផលពីវិស័យកសិកម្ម ផ្តល់អត្ថយោជន៍យ៉ាងពិត​ប្រាកដជូន​ដល់ប្រជាកសិករខ្មែរ ដោយជៀសវាងបាន​នូវផល​ប៉ះ​ពាល់នៃ​សារធាតុ​គីមី​ទាំងឡាយ​​ព្រមទាំង​រក្សាបាននូវបរិស្ថានធម្មជាតិល្អ ។   នៅក្នុងដំណើរបេសកកម្មរបស់យើងខ្ញុំដើម្បីស្វែងរកផលិតផលនិងបច្ចេកវិទ្យាសរីរាង្គ(Organic Microbial Fertilizer) ព្រម​ទាំងណែនាំដល់ប្រជាកសិករ ដើម្បី​ប្រើ​ប្រាស់​​ផលិតផលសរីរាង្គ​   ជំនួសឲ្យ​សារធាតុគីមីទាំងឡាយ ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខមាលភាព និងបរិស្ថាន ។ បើទោះជា​នៅ​ក្នុងដំណើរបំពេញបេសកកម្មទាំងនេះ ត្រូវបានជួបនូវឧបសគ្គជាច្រើនយ៉ាងណាក៏ដោយ ក៏មិនអាច​ដាក់​សម្ពាធ​​លើឆន្ទៈរបស់យើងខ្ញុំបានឡើយ ។   រហូតមកដល់ពេលនេះ ការងាររបស់យើងខ្ញុំត្រូវបានសម្រេចជាជំហានៗរួចទៅហើយ ។ វាពិតជា​បានធ្វើ​ឱ្យ​យើងខ្ញុំ មាន​មោទនភាពក្នុងចិត្តយ៉ាងខ្លាំង​ជាមួយនឹង​លទ្ធផល​នៃបេសកកម្មនេះ ។   កិច្ចការទាំងនេះ បានវាសវែង តាមរយៈដំណើរនៃការផលិតជីសរីរាង្គ(Bopha បុប្ផា)​កាន់​តែមានបរិមាណកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ។ កំណើននៃ​ការផលិតទាំងនេះ បានបញ្ជាក់​យ៉ាង​ច្បាស់​ពីការគាំទ្ររបស់ប្រជាកសិករយើងចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ឥតឈប់​ឥតឈរ​ផងដែរ ។   ចាប់ពីពេលនេះតទៅគឺពិតជាស្ថិតនៅក្នុងក្តីសង្ឃឹមថ្មីបន្ថែមទៀតពីកិច្ចសហប្រតិបត្ដិការរវាង ក្រុមហ៊ុន Bopha Organic Agriculture Co., Ltd យើងខ្ញុំជាមួយនឹងក្រុម​ហ៊ុននៃប្រទេសជប៉ុនដ៏ល្បីល្បាញមួយ ដែលមាន​ជំនាញផ្នែកសរីរាង្គនាំមុខគេនៅក្នុងពិភពលោកនេះ ។ ទាំងនេះបានបញ្ជាក់យ៉ាងច្បាស់​ពីបេសកកម្មរបស់យើង​ខ្ញុំបាននិងកំពុង​ខិតទៅជិត​គោល​ដៅក្នុងការសម្រេចបាន នូវចក្ខុវិស័យរបស់យើងខ្ញុំ […]

អានបន្ត

លោកសា រឿនម្ចាស់ចម្ការពុទ្រាទទួកបានជោគជ័យជាមួយជីសរីរាង្គបុប្ផា

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ ប្រធានក្រុមហ៊ុនបុប្ផា អហ្កែនិក អេហ្រ្គីខលឈ័រ បានចុះ​ទៅចម្ការពុទ្រាលោកសា រឿន ស្ថិតនៅក្នុងឃុំគគីរធំ ស្រុកគៀនស្វាយតាម ដើម្បីធ្វើសម្ភាសស្តីពី ភាពជោគជ័យរបស់លោកលើដំណាំពុទ្រា ។ សំណួរទី១៖ មូលហេតុអ្វីខ្លះ ដែលលោកសា រឿនបានស្គាល់ក្រុមហ៊ុនបុប្ផា អហ្កែនិក អេហ្រ្គីខលឈ័រ ? ចម្លើយរបស់លោកសា រឿន ៖ ដោយសារផ្លែពុទ្រានៅក្នុងចម្ការរបស់លោកបានជួបនឹងបញ្ហាស្អុយច្រើន នាំឲ្យលោកខិតខំ ស្រាវជ្រាវរកផលិតជីកសិកម្ម​មួយណាដែលមានប្រសិទ្ធភាព សម្រាប់ប្រើប្រាស់លើដំណាំពុទ្រារបស់លោកឲ្យបានល្អ ឡើងវិញ ។ លោកក៏ប្រទះឃើញជីសរីរាង្គបុប្ផាដាក់លក់នៅផ្ទះ ​លោក​សុខ ឡូញ ស្ថិតនៅអ្នកលឿងត្រើខាងលិច ។ លោកបានទិញយកមកប្រើប្រាស់សាកល្បង ស្រាប់តែលោកពិនិត្យឃើញថា ផ្លែពទ្រាដែលធ្លាប់​តែស្អុយប្រែទៅជាលែងស្អុយ បន្ទាប់ មកបរិមាណផ្លែបានកើនឡើងខ្ពស់ជាបន្តបន្ទាប់ ទាំងនេះហើយ បានជានាំឲ្យលោក​សម្រេចចិត្តបន្ត​ប្រើប្រាស់​ជីសរីរាង្គរបស់ក្រុមហ៊ុនបុប្ផា អហ្កែនិក អេហ្រ្គីខលឈ័រ រហូត់ដល់សព្វថ្ងៃនេះ អស់រយៈពេល២ឆ្នាំមកហើយ ។ សំណួរទី២៖ បើប្រៀបធៀប ការប្រើប្រាស់ជីគីមីពីមុន និង ការប្រើប្រាស់ជីសរីរាង្គ តើលោកទទួលទិន្នផលយ៉ាងដូចម្តេចដែរ ? លោកសា រឿន បានគូសបញ្ជាក់ថា កាលពីលោកប្រើប្រាស់ជីគីមីបានជួបនឹងបញ្ហាស្អុយច្រើ ដោយទទួលទិន្នលពី ៣០០ទៅ៧០០គីឡូក្រាមប៉ុណ្ណេះ ។ ប៉ុន្តែក្រោយពីលោកបានផ្លាស់ប្តូរមកប្រើប្រាស់ជីសរីរាង្គបុប្ផាធ្វើឲ្យផ្លែពុទ្រារបស់លោកលែងជួប […]

អានបន្ត

ជីទឹកសរីរាង្គជប៉ុន«Bopha បុប្ផា» របស់ក្រុមហ៊ុនបុប្ផា អហ្គ្រែនិក អេហ្រ្គីខលឈ័រ(Bopha Organic Agriculture Co., Ltd.)ទទួលបានជោគជ័យលើដំណាំម្រេច

  នៅឃុំដាស្រុកមេមត់៖នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅប្រធានក្រុមហ៊ុនបុប្ផា អហ្គ្រែនិក អេហ្រ្គីខលឈ័រ បានចុះទៅត្រួតពិនិត្យ ដំណាំ​ម្រេចនៅចម្ការ​របស់លោក​អោក សាវុធ ស្ថិតនៅឃុំដាស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាអតិថិជនបានប្រើប្រាស់​ជីទឹកជប៉ុន សរីរាង្គ«Bopha បុប្ផា» ជាប្រចាំពីក្រុមហ៊ុន ។ លោកអោក សាវុធជាម្ចាស់ចម្ការម្រេច ដែលទទួលបានការណែនាំបច្ចេកទេស​ថែទាំ​ដំណាំម្រេច និងបានប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន «Bopha បុប្ផា» ជាប្រចាំ​ពីក្រុមហ៊ុន​បុប្ផា អហ្គ្រែនិក អេហ្រ្គីខលឈ័រ ។ លោកបានបញ្ជាក់ថា ចម្ការម្រេច​របស់លោកមាន​ចំនួន ២២០០ជន្លង់ ។ នៅក្នុងរង្វង់ឆ្នាំនេះ ស្ទើរតែគ្មានជំងឺបៀតបៀនអ្វីទាំងអស់ ចំណែក​ទិន្នផលផ្លែម្រេចរបស់លោកនៅក្នុងឆ្នាំនេះដែរ ទទួល​បានបរិមាណ​ច្រើនបំផុត​គឺរហូត​ដល់១១.៨តោន ដែលពីឆ្នាំមុនលោកធ្លាប់តែទទួលបានប្រមាណ៥តោនប៉ុណ្ណេះ ។ លោកបាន​បញ្ជាក់បន្ថែមថាចាប់តាំងពីលោកចេះដាំម្រេចមក លោកពុំធ្លាប់ទទួល​បាន​ផលច្រើនយ៉ាងដូច្នេះឡើយ ។  លោកកអោក សាវុធបានបានអះអាងថាកាលពីឆ្នាំមុនៗ លោកពិបាករកកម្មក​រ​សម្រាប់​បាញ់ថ្នាំណាស់ ដោយសារលោក​បានប្រើប្រាស់​ថ្នាំមានជាតិគីមី(មានក្លិនឆួលពុលខ្លាំង) តែសម្រាប់ឆ្នាំនេះ លោកបានប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន«Bopha បុប្ផា» របស់ក្រុម​ហ៊ុនក្រុម​ហ៊ុនបុប្ផាអហ្គ្រែនិក អេហ្រ្គីខលឈ័រ គ្មានក្លិន គ្មានជាតិពល​(គ្មានផលប៉ះពាល់​ដល់សុខភាពទាំងអ្នកប្រើប្រាស់ និងអ្នកបរិភោគ) ងាយ​ស្រួល​ក្នុងការ​ប្រើប្រាស់​ ។ហើយ​មានប្រសិទ្ធភាពក្នុងការបំប៉នបង្កើនកញ្ចុំផ្កា អាចព្យាបាលជំងឺ […]

អានបន្ត
  •  
  •