|khmer   |English

 


របៀបប្រើប្រាស់ជីសរីរាង្គ

A-របៀបប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន ​日本の技術  អនុវត្តដោយ -បាញ់ -ប្រព័ន្ធដំណក់ទឹក -មេកំប៉ុសសម្រាប់ផលិតជីកំប៉ុសដោយខ្លួនឯង ប្រើបានលើគ្រប់ដំណាក់កាល ដំណាក់កាលលូតលាស់(ចាប់ពីដុះបានស្លឹក៤ឬ៥ឡើងទៅ), ដំណាក់កាលចេញផ្កា និងក្តឹបផ្លែ ។ មានប្រសិទ្ធភាព ក្នុងការបំប៉ន ការពាររោគ និងកាត់បន្ថយសត្វល្អិត ផ្លែផ្កាបានច្រើន ។  -បាញ់៖ ១លីត្រលាយជាមួយទឹក៣០០-៣៥០លីត្រ)បាញ់លើស្លឹក និងស្រោច​គល់​រុក្ខជាតិ​ចាប់ពីដុះបានស្លឹក៤ឬ៥ឡើងទៅរយៈពេល៧-១០ថ្ងៃម្តង អនុវត្តបានគ្រប់ដំណាក់កាល លូតលាស់ផ្លែផ្កា ។ -ប្រព័ន្ធដំណក់ទឹក៖ ជីទឹក១លីត្រលាយទឹក៤០០ទៅ៥០០លីត្រ ។ -មេកំប៉ុស៖ ជីទឹក១លីត្រលាយទឹក៣-៥លីត្រ សម្រាប់លាយផ្សំធ្វើជីកំប៉ុសធម្មជាតិដោយខ្លួនឯង​យ៉ាងមានប្រសិទ្ធភាព​ ។ B-របៀបប្រើប្រាស់ម្សៅជីសរីរាង្គចម្រាញ់ពីរុក្ខជាតិសមុទ្រ អនុវត្តដោយ -បាញ់ -ប្រព័ន្ធដំណក់ទឹក ៖ប្រើក្នុងដំណាក់កាលលូតលាស់(ចាប់ពីដុះបានស្លឹក៤ឬ៥ឡើងទៅ) ។ -បាញ់៖ ១ក្រាមលាយជាមួយទឹក៣.៥ទៅ៤លីត្រ)​ ឬ ១០០ក្រាមលាយជាមួយទឹក៣៥០ទៅ៤០០លីត្រ បាញ់លើស្លឹក​ចាប់ពី​រុក្ខជាតិដុះ​បានស្លឹក៤ឬ៥ឡើងទៅ រយៈពេល៧-១០​ថ្ងៃ​ម្តង ក្នុងដំណាក់កាលលូតលាស់ ។ -ប្រព័ន្ធដំណក់ទឹក៖ ១០០ក្រាមលាយទឹក៤០០ទៅ៥០០លីត្រ ឬ ១គីឡូក្រាមលាយជាមួយទឹក៤០០០ទៅ៥០០០លីត្រ ។   C-ជីសរីរាង្គបង្កើនកញ្ចុំផ្កាក្តឹប ប្រើក្នុងដំណាក់កាលរុក្ខជាចាប់ផ្តើមចេញផ្កា -បាញ់៖១មីលីលីត្រ(1CC)លាយជាមួយទឹក២.៥លីត្រ ឬ ១លីត្រលាយជាមួយទឹក២៥០០លីត្រ បាញ់ទៅលើរុក្ខជាតិបានគ្រប់ប្រភេទនៅ​ពេល​ចាប់ផ្តើមនិងក្រោយពេលចេញផ្កា ចំនួន២ទៅ៣ដង […]

អានបន្ត
  •  
  •