|khmer   |English

 


ការពិពណ៌នាសង្ខេបស្តីពីជម្ងឺ និងវិធីថែទាំ ការពារព្យាបាលជំងឺនៃដំណាំម្រេច

  ការស្រាវជ្រាវនេះធ្វើឡើងដោយក្រុមហ៊ុនបុប្ផា អហ្គែនិក អេហ្រ្គីខលឈ័រ(Bopha Organic Agriculture Co., Ltd.) ។ កត្តាដែលបណ្តាលឲ្យដំណាំម្រេចទទួលរងនូវជំងឺ –ការប្រែប្រួលនៃអាកាសធាតុ(ក្តៅខ្លាំងពេក) –កូនរដូវវស្សា(រាំងស្ងួតយូរពេក) –អាកាសធាតុក្តៅខ្លាំង បរិមាណទឹកភ្លៀង (តិច) –ភ្លៀង (ច្រើនពេក) បណ្តាលឲ្យរលួយឫស –ទឹកសន្សើមខ្លាំង (មានជាតិអាស៊ីតខ្ពស់) –រដូវខ្យល់មូសុងធ្លាក់ពីទិសខាងជើង –ការប្រើប្រាស់ជីគីមីកប់នៅគុល(ច្រើនពេក) -ការប្រើប្រាស់ជីកំប៉ុស(លាមកសត្វ)ដោយមិនបានសម្លាប់មេរោគ រោងសញ្ញានៃជំងឺ បានបង្ហាញឲ្យឃើញតាមរយៈ កម្រិតលូតលាស់នៃដំណាំម្រេចដែលមានការធ្លាក់ចុះជាសន្សឹមៗ បានបង្ហាញឲ្យឃើញថា ដំណាំម្រេចបាន​និង​កំពុង​រងនូវផល​ប៉ះ​ពាល់​គ្រោះ​ថ្នាក់ពីកា​រវាយប្រហារដោយជម្ងឺ ។ ផលប៉ះពាល់ទៅលើដើមម្រេចបាន​បង្ហាញពីកម្រិត​នៃការប្រែប្រួល​បាត់បង់​សារ​ធាតុ​ចិញ្ចឹមពីប្រព័ន្ធឫស ហើយអាចបញ្ចេញឲ្យ​ឃើញជារោគសញ្ញា​ដែលបានកើតឡើង​ដោយសារ​ចំណែក​នៃការប្រែប្រួក​អាកាស​ធាតុ បន្ទាប់​ពីផ្នែក​សំខាន់នៃប្រព័ន្ធឫសដែលមានមុខងារ​ដឹកនាំនូវ​សារធាតុ​ចិញ្ចឹមដើមដង​ត្រូវបាន​បាត់បង់ ។ ទាំង នេះបង្ហាញឲ្យបានដឹងថា ចំនួនបរាសិត Nematodes​(ពពួក​ដង្កូវ​ក្នុងដី) Meloidogyne spp (ពពួកដង្កូវ​បំផ្លាញ់​ឫស) នៃដំណាំ បាននិងកំពុងបង្ហាញវត្តមាននៅ​ក្នុងស្រទាប់ដីនៃ​បរិវេនគុម្ពម្រេច​ហើយ ។ ហើយការ​រីករាល​ដាល​មេរោគ 

អានបន្ត
  •  
  •