ជីទឹកសរីរាង្គជប៉ុន«Bopha បុប្ផា» របស់ក្រុមហ៊ុនបុប្ផា អហ្គ្រែនិក អេហ្រ្គីខលឈ័រ(Bopha Organic Agriculture Co., Ltd.)ទទួលបានជោគជ័យលើដំណាំម្រេច

 

នៅឃុំដាស្រុកមេមត់៖នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅប្រធានក្រុមហ៊ុនបុប្ផា អហ្គ្រែនិក អេហ្រ្គីខលឈ័រ បានចុះទៅត្រួតពិនិត្យ ដំណាំ​ម្រេចនៅចម្ការ​របស់លោក​អោក សាវុធ ស្ថិតនៅឃុំដាស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាអតិថិជនបានប្រើប្រាស់​ជីទឹកជប៉ុន សរីរាង្គ«Bopha បុប្ផា» ជាប្រចាំពីក្រុមហ៊ុន ។

លោកអោក សាវុធជាម្ចាស់ចម្ការម្រេច ដែលទទួលបានការណែនាំបច្ចេកទេស​ថែទាំ​ដំណាំម្រេច និងបានប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន «Bopha បុប្ផា» ជាប្រចាំ​ពីក្រុមហ៊ុន​បុប្ផា អហ្គ្រែនិក អេហ្រ្គីខលឈ័រ ។ លោកបានបញ្ជាក់ថា ចម្ការម្រេច​របស់លោកមាន​ចំនួន ២២០០ជន្លង់ ។ នៅក្នុងរង្វង់ឆ្នាំនេះ ស្ទើរតែគ្មានជំងឺបៀតបៀនអ្វីទាំងអស់ ចំណែក​ទិន្នផលផ្លែម្រេចរបស់លោកនៅក្នុងឆ្នាំនេះដែរ ទទួល​បានបរិមាណ​ច្រើនបំផុត​គឺរហូត​ដល់១១.៨តោន ដែលពីឆ្នាំមុនលោកធ្លាប់តែទទួលបានប្រមាណ៥តោនប៉ុណ្ណេះ ។ លោកបាន​បញ្ជាក់បន្ថែមថាចាប់តាំងពីលោកចេះដាំម្រេចមក លោកពុំធ្លាប់ទទួល​បាន​ផលច្រើនយ៉ាងដូច្នេះឡើយ ។ 

លោកកអោក សាវុធបានបានអះអាងថាកាលពីឆ្នាំមុនៗ លោកពិបាករកកម្មក​រ​សម្រាប់​បាញ់ថ្នាំណាស់ ដោយសារលោក​បានប្រើប្រាស់​ថ្នាំមានជាតិគីមី(មានក្លិនឆួលពុលខ្លាំង) តែសម្រាប់ឆ្នាំនេះ លោកបានប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន«Bopha បុប្ផា» របស់ក្រុម​ហ៊ុនក្រុម​ហ៊ុនបុប្ផាអហ្គ្រែនិក អេហ្រ្គីខលឈ័រ គ្មានក្លិន គ្មានជាតិពល​(គ្មានផលប៉ះពាល់​ដល់សុខភាពទាំងអ្នកប្រើប្រាស់ និងអ្នកបរិភោគ) ងាយ​ស្រួល​ក្នុងការ​ប្រើប្រាស់​ ។ហើយ​មានប្រសិទ្ធភាពក្នុងការបំប៉នបង្កើនកញ្ចុំផ្កា អាចព្យាបាលជំងឺ និងសត្វល្អិតចង្រៃ ហើយក៏អាច​ជួយ​ការពារផ្លែម្រេចមិនឲ្យជ្រុះនៅពេលមានភ្លៀងធ្លាក់ម្តងៗ ។ 

លោក/អ្នកអាចចូលទៅមើលព័ត៌មានបន្ថែមទៀតនៃវីដេអូនៅក្នុងវេបសាយ www.bopha.com.kh ផ្នែកខាងស្តាំឬ ទាក់ទងទៅកាន់​ក្រុមហ៊ុនតាម​ទូរស័ព្ទលេខ៖០១២ ៨៨៨ ៩៨៧ / ០៩៧ ៥ ៨៨៨ ៩៨៧ ឬសាកសួរព័ត៌មានលម្អិតទៅកាន់លោកអោក សាវុធផ្ទាល់​តាមរយៈ​ទូរស័ព្ទ​លេខ៖ ០៩៧៩៥៩៨០១៧ ។

Bopha