ប្រជាកសិករបាននិងកំពុងគាំទ្រជីសរីរាង្គ(Bopha បុប្ផា)កាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ

នៅក្នុងទស្សនវិស័យរបស់ក្រុមហ៊ុន Bopha Organic Agriculture Co., Ltd គឺពាំនាំយកនូវ​បច្ចេកវិទ្យាសរីរាង្គ(Organic Microbial Fertilizer) មកអនុវត្តន៍នៅកម្ពុជា ដើម្បីបង្កើនទិន្នផលពីវិស័យកសិកម្ម ផ្តល់អត្ថយោជន៍យ៉ាងពិត​ប្រាកដជូន​ដល់ប្រជាកសិករខ្មែរ ដោយជៀសវាងបាន​នូវផល​ប៉ះ​ពាល់នៃ​សារធាតុ​គីមី​ទាំងឡាយ​​ព្រមទាំង​រក្សាបាននូវបរិស្ថានធម្មជាតិល្អ ។

 

នៅក្នុងដំណើរបេសកកម្មរបស់យើងខ្ញុំដើម្បីស្វែងរកផលិតផលនិងបច្ចេកវិទ្យាសរីរាង្គ(Organic Microbial Fertilizer) ព្រម​ទាំងណែនាំដល់ប្រជាកសិករ ដើម្បី​ប្រើ​ប្រាស់​​ផលិតផលសរីរាង្គ​   ជំនួសឲ្យ​សារធាតុគីមីទាំងឡាយ ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខមាលភាព និងបរិស្ថាន ។ បើទោះជា​នៅ​ក្នុងដំណើរបំពេញបេសកកម្មទាំងនេះ ត្រូវបានជួបនូវឧបសគ្គជាច្រើនយ៉ាងណាក៏ដោយ ក៏មិនអាច​ដាក់​សម្ពាធ​​លើឆន្ទៈរបស់យើងខ្ញុំបានឡើយ ។

 

រហូតមកដល់ពេលនេះ ការងាររបស់យើងខ្ញុំត្រូវបានសម្រេចជាជំហានៗរួចទៅហើយ ។ វាពិតជា​បានធ្វើ​ឱ្យ​យើងខ្ញុំ មាន​មោទនភាពក្នុងចិត្តយ៉ាងខ្លាំង​ជាមួយនឹង​លទ្ធផល​នៃបេសកកម្មនេះ ។

 

កិច្ចការទាំងនេះ បានវាសវែង តាមរយៈដំណើរនៃការផលិតជីសរីរាង្គ(Bopha បុប្ផា)​កាន់​តែមានបរិមាណកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ។ កំណើននៃ​ការផលិតទាំងនេះ បានបញ្ជាក់​យ៉ាង​ច្បាស់​ពីការគាំទ្ររបស់ប្រជាកសិករយើងចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ឥតឈប់​ឥតឈរ​ផងដែរ ។

 

ចាប់ពីពេលនេះតទៅគឺពិតជាស្ថិតនៅក្នុងក្តីសង្ឃឹមថ្មីបន្ថែមទៀតពីកិច្ចសហប្រតិបត្ដិការរវាង ក្រុមហ៊ុន Bopha Organic Agriculture Co., Ltd យើងខ្ញុំជាមួយនឹងក្រុម​ហ៊ុននៃប្រទេសជប៉ុនដ៏ល្បីល្បាញមួយ ដែលមាន​ជំនាញផ្នែកសរីរាង្គនាំមុខគេនៅក្នុងពិភពលោកនេះ ។ ទាំងនេះបានបញ្ជាក់យ៉ាងច្បាស់​ពីបេសកកម្មរបស់យើង​ខ្ញុំបាននិងកំពុង​ខិតទៅជិត​គោល​ដៅក្នុងការសម្រេចបាន នូវចក្ខុវិស័យរបស់យើងខ្ញុំ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ជាក់ជាមិនខានឡើយ ។

Bopha Organic-1