ការពិពណ៌នាសង្ខេបស្តីពីជម្ងឺ និងវិធីថែទាំ ការពារព្យាបាលជំងឺនៃដំណាំម្រេច

 

ការស្រាវជ្រាវនេះធ្វើឡើងដោយក្រុមហ៊ុនបុប្ផា អហ្គែនិក អេហ្រ្គីខលឈ័រ(Bopha Organic Agriculture Co., Ltd.)

កត្តាដែលបណ្តាលឲ្យដំណាំម្រេចទទួលរងនូវជំងឺ

ការប្រែប្រួលនៃអាកាសធាតុ(ក្តៅខ្លាំងពេក)

កូនរដូវវស្សា(រាំងស្ងួតយូរពេក)

អាកាសធាតុក្តៅខ្លាំង បរិមាណទឹកភ្លៀង (តិច)

ភ្លៀង (ច្រើនពេក) បណ្តាលឲ្យរលួយឫស

ទឹកសន្សើមខ្លាំង (មានជាតិអាស៊ីតខ្ពស់)

រដូវខ្យល់មូសុងធ្លាក់ពីទិសខាងជើង

ការប្រើប្រាស់ជីគីមីកប់នៅគុល(ច្រើនពេក)

-ការប្រើប្រាស់ជីកំប៉ុស(លាមកសត្វ)ដោយមិនបានសម្លាប់មេរោគ

រោងសញ្ញានៃជំងឺ បានបង្ហាញឲ្យឃើញតាមរយៈ

កម្រិតលូតលាស់នៃដំណាំម្រេចដែលមានការធ្លាក់ចុះជាសន្សឹមៗ បានបង្ហាញឲ្យឃើញថា ដំណាំម្រេចបាន​និង​កំពុង​រងនូវផល​ប៉ះ​ពាល់​គ្រោះ​ថ្នាក់ពីកា​រវាយប្រហារដោយជម្ងឺ ។ ផលប៉ះពាល់ទៅលើដើមម្រេចបាន​បង្ហាញពីកម្រិត​នៃការប្រែប្រួល​បាត់បង់​សារ​ធាតុ​ចិញ្ចឹមពីប្រព័ន្ធឫស ហើយអាចបញ្ចេញឲ្យ​ឃើញជារោគសញ្ញា​ដែលបានកើតឡើង​ដោយសារ​ចំណែក​នៃការប្រែប្រួក​អាកាស​ធាតុ បន្ទាប់​ពីផ្នែក​សំខាន់នៃប្រព័ន្ធឫសដែលមានមុខងារ​ដឹកនាំនូវ​សារធាតុ​ចិញ្ចឹមដើមដង​ត្រូវបាន​បាត់បង់ ។ ទាំង នេះបង្ហាញឲ្យបានដឹងថា ចំនួនបរាសិត Nematodes(ពពួក​ដង្កូវ​ក្នុងដី) Meloidogyne spp (ពពួកដង្កូវ​បំផ្លាញ់​ឫស) នៃដំណាំ បាននិងកំពុងបង្ហាញវត្តមាននៅ​ក្នុងស្រទាប់ដីនៃ​បរិវេនគុម្ពម្រេច​ហើយ ។ ហើយការ​រីករាល​ដាល​មេរោគ ពួកមេរោគ​បង្កឲ្យរលួយ​ខូចឫស)​បង្កើនបរិមាណកាន់តែច្រើនឡើងៗ វាអាចបង្កឲ្យ​មានការខូចខាត​ដល់​ដំណាំម្រេចធ្ងន់​ធ្ងរ​ហើយនិងត្រូវបានជាប់​ពាក់ព័ន្ធ​​ទៅនឹងជម្ងឺ​បណ្តាលឲ្យការលូតលាស់នៃ​ដំណាំម្រេច​ត្រូវ​បានថយចុះ យ៉ាង​យឺតៗផងដែរ ការណាយើង​មិនប្រើថ្នាំព្យាបាល ។

រោគសញ្ញានៃការធ្លាក់ចុះយឺតៗ

វត្តមាននៃបរាសិត Radopholus similis បណ្តាលឲ្យ​រលាកនៅលើប្រព័ន្ធឫស​(ឫសមិនអាច​ស្រូបសារធាតុ​ចិញ្ចឹម​បាន) លើស​ពី​នេះ​បណ្តាល​​ឲ្យ​រលួយ​​ប្រព័ន្ធឫស​ទាំង​អស់តែម្តង ។ ការរំខានដោយការរុកកួនទាំងនេះ បានរាល​ដាល​​ជាបន្ត​បន្ទាប់ពីឫសខ្ចីទៅ​កាន់​ប្រព័ន្ធឫសចាស់ ។ ការរុកកួនដោយបរាសិត M. incognita ក៏បានធ្វើឲ្យឫសពក ឬ រលាក​នៅ​លើប្រព័ន្ធឫស ។ ការរលាក​ទាំង​នេះ​ត្រូវបានគេមើលឃើញទាំងប្រព័ន្ធសរសៃឫសខ្ចី និងប្រព័ន្ធឫស​ចាស់ផងដែរ ។ ការខូច​ខាត​ឫស ដែលបង្ករដោយបរាសិត nematodesធ្វើឲ្យចុះខ្សោយ​ដល់​មុខ​ងារ​នៃការដឹក​ជញ្ជូន​ជាតិទឹក និងសារធាតុអំបិល​ខនិចទៅកាន់ដើមម្រេច ។ ការ​បាត់បង់មុខងារ​នៃប្រព័ន្ធ​ឫសចិញ្ចឹមនេះ បាន​បណ្តាលឲ្យមាន​រោគសញ្ញានៃការខ្វះខាតសារធាតុ​ចិញ្ចឹម ។ ការខូច​ខាត​នៃ​ប្រព័ន្ធឫសបណ្តាលឲ្យ​ស្លឹក​ម្រេច​ប្រែ​ពណ៌ពីបៃតងទៅជាពណ៌លឿង ពណ៌ខៀវលាយឡំលឿង អុជៗខាងចុងស្លឹក និង​ខ្លោច​មែក​ផ្នែកខាងលើ ។ 

ការបង្ការខ្លះៗដែលអាចធ្វើបាន

ផ្ទៃដីដាំម្រេចត្រូវធ្វើប្រឡាយទឹកព័ទ្ធជុំវិញ បន្ថែមដោយប្រឡាយរងជាសញ្ញាលេខបូកក្នុងចម្ការម្រេច ជៀសវាងដាច់​ខាតកុំ​ឲ្យមាន​ទឹក​ភ្លៀងហូរកាត់ចម្ការម្រេចឲ្យសោះ ។ ជាទូទៅការប្រើប្រាស់ជីកំប៉ុស ឬ អំពុកដាក់ទៅក្នុងគុម្ពដំណាំ វាអាចធ្វើឲ្យដីមានសភាពធូរបង្ករឲ្យដំណាំលូតលាស់បានល្អ  តែវាក៏ជាជម្រកនៃពពួកដង្កូវបរ៉ាសិតក្នុងដីផងដែរ ។

 

វិធីសាស្រ្តបាញ់ថ្នាំការពារ និងព្យាបាលលើដំណាំម្រេច

ក-វិធីសាស្រ្តការពារ (ជាវិធីសាស្រ្តល្អបំផុត)

ជាវិធីសាស្រ្តមួយដែលល្អបំផុត ដែលប្រជាកសិករអ្នកដាំម្រេចគួរតែជ្រើសរើសយក ដើម្បីការពារ​ត្រួតពិនិត្យ​ពីការ​រាត​ត្បាត​មេរោគ​បង្ករ​ជំងឺជាប្រចាំ កុំឲ្យរំខានដល់ការ​លូតលាស់​ដល់ដំណាំម្រេច ។ ក្នុងករណីបាញ់ការពារនេះ ប្រើ​ប្រាស់ជីទឹកសរីរាង្គជប៉ុន១លីត្រ លាយទឹក៣០០​លីត្រ បាញ់​ទៅ​លើដើមម្រេចពីលើចុះក្រោម ហើយបាញ់ផ្ចង់​លើ​គុម្ពឲ្យ​​បានជោកសព្វលៃយ៉ាងណា​ឲ្យបាន​ជ្រាបទៅ​ដល់​ប្រព័ន្ធ​ឫស ដោយអនុវត្តពី១០ទៅ១៥ថ្ងៃម្តង ។ 

ខ-វិធីសាស្រ្តព្យាបាល

មានន័យថា ដំណាំម្រេចបានរងនូវផលប៉ះពាល់ពីការវាយប្រហាដោយមេរោគរួចទៅហើយ ជាពិធីសាស្រ្តជួយ​សង្រ្គោះ ។ ជាទូទៅវិធីព្យាបាលមិនប្រាកដថា​អាចវិលមក​រកសភាពដើម១០០% វិញទាំងស្រុងឡើយ វាតែងតែ​ជួបទៅនឹងការខូចខាតខ្លះ ជាក់ជាមិនខានឡើយ  វាអាស្រ័យលើការព្យាបាលបានទាន់ពេលឬអត់ ។ ក្នុងករណី​បាញ់ ដើម្បីព្យាបាលនេះ  ប្រើ​ប្រាស់ជីទឹកសរីរាង្គជប៉ុន១លីត្រ លាយទឹក៣០០​លីត្រ បាញ់​ទៅ​លើដើមម្រេចពីលើចុះក្រោម បន្ថែមដោយស្រោច​លើ​គុម្ពម្រេចឲ្យ​​បានជោកសព្វលៃយ៉ាងណា​ឲ្យបាន​ជ្រាបទៅ​ដល់​ប្រព័ន្ធ​ឫស ៣ទៅ៥ថ្ងៃម្តង ឲ្យបាន៣ដងជាប់ៗគ្នា ។ ពេលម្រេចជាស្បើយពីជំងឺគឺអនុវត្តវិធីសាស្រ្តការពារវិញ ។

កំណត់សម្គាល់

កាលណាដំណាំម្រេចមានជំងឺ បណ្តាលឲ្យរលួយខូច​ដល់ប្រព័ន្ធឫសរយាង​ ធ្វើឲ្យ​ចុះខ្សោយ​ដល់​មុខងារនៃការស្រូប​ជញ្ជក់យក​នូវ​សារធាតុចិញ្ចឹម ជាតិទឹក និងសារធាតុអំបិល​ខនិច ក៏ដូចជាមុខងារ​ដឹក​ជញ្ជូន​​​សារធាតុទាំងនេះ ទៅកាន់ដើមម្រេច ​ដើម្បីទ្រទ្រង់​ដល់ការលូតលាស់ ។​

ករណីម្រេចមានជំងឺ៖ ការប្រើប្រាស់ជីបាវគ្រាប់បំប៉ននៅផ្នែកគល់ គឺគ្មានប្រសិទ្ធភាពឡើយ ដោយសារបាត់មុខងារនៃប្រព័ន្ធឫស ។ លុះត្រាតែយើងត្រូវព្យបាលវាឲ្យជាសះល្អឡើងវិញសិន ទើបការប្រើប្រាស់ជីគ្រាប់បំប៉ននៅគល់មានប្រសិទ្ធភាពឡើងវិញ ។ 

ការប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន​日本の技術 បាញ់លើស្លឹក និងបរិវេនគុម្ពម្រេច៖ ទាំងការបំប៉នលូតលាស់ ទាំងការកម្ចាត់មេរោគបង្ករជំងឺ ជាពិសេសពពួកដង្កូវបរ៉ាសិត ពពួកផ្សិតក្នុងដី និងជារនាំងការពារសត្វល្អិត ដោយការប្រព្រឹត្តទៅក្នុងពេលតែមួយ ហើយមានប្រសិទ្ធភាពខ្ពស់បំផុត ដោយប្រើប្រាស់រយៈពេលខ្លីបំផុត ។ តាមការស្រាវជ្រាវការបាញ់លើស្លឹកមានប្រសិទ្ធភាពរហូតទៅដល់៩០ភាគរយ តែបើបានស្រោចឬបាញ់លើបរិវេណគុម្ពបន្ថែមគឺអាចមានប្រសិទ្ធភាពរហូតទៅដល់១០០ភាគរយ ។

 

 

ការប្រើប្រាស់ជីបាញ់បំប៉នលើដំណាំម្រេច 

 

១-ការប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន日本の技術 និងម្សៅជី​សរីរាង្គចម្រាញ់ពីរុក្ខជាតិ​សមុទ្រលើដំណាំ ម្រេច

(ក)ការបំប៉នម្រេចតូច ឬធំ 

អនុវត្តន៍ជាទូទៅដោយប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន​日本の技術១លីត្រ បូកបន្ថែមជាមួយម្សៅជី​សរីរាង្គចម្រាញ់ពី រុក្ខជាតិ​សមុទ្រ​​​៥០​ក្រាម(កន្លះកញ្ចប់)​ លាយ​ជាមួយ​ទឹក​ប្រមាណ៣៥០​ទៅ៤០០​លីត្រ ឬ ជីទឹកសរីរាង្គជប៉ុន​日本の技術៦០មីលីលីត្រ(60CC) បូកបន្ថែមជាមួយម្សៅជី​សរីរាង្គ ចម្រាញ់ពីរុក្ខជាតិ​សមុទ្រ​​​១ស្លាបព្រាការហ្វេ កំពុង លាយជាមួយទឹក១ធុង​បាញ់២៥លីត្រ​(កូរ​ឲ្យ​រលាយ​សាច់មួយ) ។​ យក​ល្បាយ​ដែលលាយ​រួចទៅ​បាញ់​​បំប៉ន​លើ កូនម្រេច​ឬម្រេចធំ រយៈពេល​១៥ទៅ២០​ថ្ងៃម្តង ។ នៅ​ពេល​​បាញ់​​ម្តងៗលៃ​ឲ្យ​បាន​ជោក​​សព្វទៅ​លើ​ស្លឹក និង​បរិវេ​ណ​ជុំវិញគុម្ព ។   

ករណីចម្ការម្រេចមានប្រព័ន្ធទឹកស្រោចស្រព៖​ ប្រើជីទឹកសរីរាង្គជប៉ុន​日本の技術១លីត្រ ​បូក​បន្ថែម​​ជាមួយ​ម្សៅជី​សរីរាង្គចម្រាញ់ពីរុក្ខជាតិ​សមុទ្រ​​៥០​ក្រាម លាយ​ជា​មួយ​ទឹក៤០០ទៅ៥០០លីត្រ បង្ហូរ​ស្រោច​​ស្រព​ទៅ​​​តាម​គុម្ព (ប្រព័ន្ធ​ឫស)​នៃ​ដំណាំ​ម្រេច​ក្នុងអំឡុង​ពេល​ពី១៥​ទៅ២០ថ្ងៃម្តង។​ 

(ខ)ការបំប៉នម្រេច នៅពេលវាចាប់ផ្តើមចេញផ្កាក្តឹប  

ប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន​日本の技術១លីត្រ បូកបន្ថែមជាមួយម្សៅជី​សរីរាង្គចម្រាញ់ពីរុក្ខជាតិ​សមុទ្រ​​​៣០ក្រាម (១/៣កញ្ចប់)​ លាយ​ជាមួយ​ទឹក​ប្រមាណ​៣៥០​ទៅ ៤០០ លីត្រ ឬ ជីទឹក​សរីរាង្គជប៉ុន​日本の技術 ៦០មីលីលីត្រ (60CC) បូកបន្ថែមជាមួយម្សៅជី​សរីរាង្គចម្រាញ់ពីរុក្ខជាតិ​សមុទ្រ​​​កន្លះស្លាបព្រាកាហ្វេ លាយជាមួយ ទឹក១ធុង​បាញ់ ចំណុះ ២៥លីត្រ​(កូរឲ្យរលាយ​សាច់មួយ) ។​យក​ល្បាយ​ដែលលាយ​រួចទៅ​បាញ់​​បំប៉ន​លើដើម ម្រេច ដែលកំពុង រៀបចំដើមដងចេញផ្កា ឬក្តឹម ក្នុងអំឡុងពេលនេះអនុវត្តរយៈពេល​១០ ទៅ១៥​ថ្ងៃម្តង ។ នៅ​ពេល​​បាញ់​​ម្តងៗលៃ​ឲ្យ​បាន​ជោក​​សព្វទៅ​លើ​ស្លឹក កញ្ចុំផ្កា និង​បរិវេ​ណ​ជុំវិញគុម្ព ។  ការអនុវត្តតាមវិធីសាស្រ្តនេះ អាចជួយលើក​តម្កើង​ដំណាំ​ម្រេច​ឲ្យ​បង្កើនកញ្ចុំផ្កា​បានច្រើ​ទ្វេ​ដង ថែមទាំងជួយថែ​រក្សា​ការ​ពារ​ផ្កាក្តឹប​ផ្លែ ​មិន​ឲ្យ​ជ្រុះយ៉ាង​មាន​ប្រសិទ្ធភាព ។ មាន​លទ្ធភាព​​អាច​បង្កើន​​ទិន្នផល​ពី​៣០ទៅ​៥០​%បន្ថែមទៀត ។​​

សម្រាប់ព័ត៌មានបន្ថែម Tel: 012 888 987 / 096 5 888 987 / 097 5 888 987, www.bopha.com.kh, E-mail:info@bopha.com.kh

 

Pest of Pepper-2

 

Bopha Organic Agriculture