ប្រជាកសិករបាននិងកំពុងគាំទ្រជីសរីរាង្គ(Bopha បុប្ផា)កាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ

នៅក្នុងទស្សនវិស័យរបស់ក្រុមហ៊ុន Bopha Organic Agriculture Co., Ltd គឺពាំនាំយកនូវបច្ចេកវិទ្យាសរីរាង្គ(Organic Microbial Fertilizer) មកអនុវត្តន៍នៅកម្ពុជា ដើម្បីបង្កើនទិន្នផលពីវិស័យកសិកម្ម ផ្តល់អត្ថយោជន៍យ៉ាងពិតប្រាកដជូនដល់ប្រជាកសិករខ្មែរ ដោយជៀសវាងបាននូវផលប៉ះពាល់នៃសារធាតុគីមីទាំងឡាយព្រមទាំងរក្សាបាននូវបរិស្ថានធម្មជាតិល្អ ។

នៅក្នុងដំណើរបេសកកម្មរបស់យើងខ្ញុំដើម្បីស្វែងរកផលិតផលនិងបច្ចេកវិទ្យាសរីរាង្គ(Organic Microbial Fertilizer) ព្រមទាំងណែនាំដល់ប្រជាកសិករ ដើម្បីប្រើប្រាស់ផលិតផលសរីរាង្គ   ជំនួសឲ្យសារធាតុគីមីទាំងឡាយ ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខមាលភាព និងបរិស្ថាន ។ បើទោះជានៅក្នុងដំណើរបំពេញបេសកកម្មទាំងនេះ ត្រូវបានជួបនូវឧបសគ្គជាច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចដាក់សម្ពាធលើឆន្ទៈរបស់យើងខ្ញុំបានឡើយ ។

រហូតមកដល់ពេលនេះ ការងាររបស់យើងខ្ញុំត្រូវបានសម្រេចជាជំហានៗរួចទៅហើយ ។ វាពិតជាបានធ្វើឱ្យយើងខ្ញុំ មានមោទនភាពក្នុងចិត្តយ៉ាងខ្លាំងជាមួយនឹងលទ្ធផលនៃបេសកកម្មនេះ ។

កិច្ចការទាំងនេះ បានវាសវែង តាមរយៈដំណើរនៃការផលិតជីសរីរាង្គ(Bopha បុប្ផា)កាន់តែមានបរិមាណកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ។ កំណើននៃការផលិតទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្ររបស់ប្រជាកសិករយើងចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ឥតឈប់ឥតឈរផងដែរ ។

ចាប់ពីពេលនេះតទៅគឺពិតជាស្ថិតនៅក្នុងក្តីសង្ឃឹមថ្មីបន្ថែមទៀតពីកិច្ចសហប្រតិបត្ដិការរវាង ក្រុមហ៊ុន Bopha Organic Agriculture Co., Ltd យើងខ្ញុំជាមួយនឹងក្រុមហ៊ុននៃប្រទេសជប៉ុនដ៏ល្បីល្បាញមួយ ដែលមានជំនាញផ្នែកសរីរាង្គនាំមុខគេនៅក្នុងពិភពលោកនេះ ។ ទាំងនេះបានបញ្ជាក់យ៉ាងច្បាស់ពីបេសកកម្មរបស់យើងខ្ញុំបាននិងកំពុងខិតទៅជិតគោលដៅក្នុងការសម្រេចបាន នូវចក្ខុវិស័យរបស់យើងខ្ញុំ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ជាក់ជាមិនខានឡើយ ។

Share on facebook

Share this post