លោកសា រឿនម្ចាស់ចម្ការពុទ្រាទទួកបានជោគជ័យជាមួយជីសរីរាង្គបុប្ផា

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ ប្រធានក្រុមហ៊ុនបុប្ផា អហ្កែនិក អេហ្រ្គីខលឈ័រ បានចុះ​ទៅចម្ការពុទ្រាលោកសា រឿន ស្ថិតនៅក្នុងឃុំគគីរធំ ស្រុកគៀនស្វាយតាម ដើម្បីធ្វើសម្ភាសស្តីពី ភាពជោគជ័យរបស់លោកលើដំណាំពុទ្រា ។

សំណួរទី១៖ មូលហេតុអ្វីខ្លះ ដែលលោកសា រឿនបានស្គាល់ក្រុមហ៊ុនបុប្ផា អហ្កែនិក អេហ្រ្គីខលឈ័រ ?

ចម្លើយរបស់លោកសា រឿន ៖ ដោយសារផ្លែពុទ្រានៅក្នុងចម្ការរបស់លោកបានជួបនឹងបញ្ហាស្អុយច្រើន នាំឲ្យលោកខិតខំ ស្រាវជ្រាវរកផលិតជីកសិកម្ម​មួយណាដែលមានប្រសិទ្ធភាព សម្រាប់ប្រើប្រាស់លើដំណាំពុទ្រារបស់លោកឲ្យបានល្អ ឡើងវិញ ។ លោកក៏ប្រទះឃើញជីសរីរាង្គបុប្ផាដាក់លក់នៅផ្ទះ ​លោក​សុខ ឡូញ ស្ថិតនៅអ្នកលឿងត្រើខាងលិច ។ លោកបានទិញយកមកប្រើប្រាស់សាកល្បង ស្រាប់តែលោកពិនិត្យឃើញថា ផ្លែពទ្រាដែលធ្លាប់​តែស្អុយប្រែទៅជាលែងស្អុយ បន្ទាប់ មកបរិមាណផ្លែបានកើនឡើងខ្ពស់ជាបន្តបន្ទាប់ ទាំងនេះហើយ បានជានាំឲ្យលោក​សម្រេចចិត្តបន្ត​ប្រើប្រាស់​ជីសរីរាង្គរបស់ក្រុមហ៊ុនបុប្ផា អហ្កែនិក អេហ្រ្គីខលឈ័រ រហូត់ដល់សព្វថ្ងៃនេះ អស់រយៈពេល២ឆ្នាំមកហើយ ។

សំណួរទី២៖ បើប្រៀបធៀប ការប្រើប្រាស់ជីគីមីពីមុន និង ការប្រើប្រាស់ជីសរីរាង្គ តើលោកទទួលទិន្នផលយ៉ាងដូចម្តេចដែរ ?

លោកសា រឿន បានគូសបញ្ជាក់ថា កាលពីលោកប្រើប្រាស់ជីគីមីបានជួបនឹងបញ្ហាស្អុយច្រើ ដោយទទួលទិន្នលពី ៣០០ទៅ៧០០គីឡូក្រាមប៉ុណ្ណេះ ។ ប៉ុន្តែក្រោយពីលោកបានផ្លាស់ប្តូរមកប្រើប្រាស់ជីសរីរាង្គបុប្ផាធ្វើឲ្យផ្លែពុទ្រារបស់លោកលែងជួប នឹងបញ្ហាស្អុយទៀត ហើយទទួលបានទិន្នផលរហូតដល់​ទៅ​១៤៧៣គីឡូក្រាម នៅពេលប្រមូលផលម្តងៗ ក្នុងរយៈពេល១ខែលោកប្រមូលផលរហូតទៅដល់៤ដង ហើយក្នុង១រដូវលោកអាចប្រមូល​ផលបាន​រហូតដល់​ទៅ៣ខែ ដែលកាលពីលោកប្រើជីគីមី លោកប្រមូលផលបានត្រឹមតែ១ខែប៉ុណ្ណេះ ។ 

Share on facebook

Share this post