ទស្សនវិស័យរបស់ក្រុមហ៊ុនយើងខ្ញុំ

ក្រុមហ៊ុន បុប្ផា អហ្គែនិក អេហ្គ្រីខលឈ័រ ខូ អិល ធី ឌី (Bopha Organic Agriculture Co., Ltd.)សូមស្វាគមន៍ ចូលមកកាន់ គេហទំព័ររបស់យើងខ្ញុំ ។ ក្រុមហ៊ុនយើងខ្ញុំមានអាសយដ្ឋាន៖ផ្ទះលេខ៣០ផ្លូវលេខ២៦(ផ្លូវចូលផ្សារសំណង់១២)សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ក្រុងភ្នុំពេញ ។

នាមករណ៍

បុប្ផា អហ្គែនិក អេហ្រ្គីខលឈ័រ (Bopha Organic Agriculture Co., Ltd.)

ចុះបញ្ជីក្រោមលេខ

Co. ០១៨៤ KH / ២០១៣ ចុះថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៣

ត្រូវបានទទួលស្គាល់ថា

ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់រដ្ឋ ប្បវេណី និងច្បាប់ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

ទស្សនវិស័យរបស់ក្រុមហ៊ុនយើងខ្ញុំ

ក្រុមហ៊ុន បុប្ផា អហ្គែនិក អេហ្រ្គីខលឈ័រ (Bopha Organic Agriculture Co., Ltd.) ចូលរួមចំណែកជួយលើកតម្កើងទិន្នផលពីវិស័យកសិកម្ម ព្រមទាំងកាត់បន្ថយការប្រើប្រាស់សារធាតុគីមីដែលបាននិងកំពុងរងផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន តាមរយៈការអនុវត្តបច្ចេកវិទ្យាសរីរាង្គ(Japanese Organic Microbial fertilizer) នៅកម្ពុជា ។

បេសកកម្ម

ដើម្បីសម្រេចបាននូវទស្សនវិស័យខាងលើនេះ ក្រុមហ៊ុនយើងខ្ញុំ មានបេសកកម្មក្នុងការសិក្សាស្រាវជ្រាវ ស្វែងរកផលិតផលសរីរាង្គទាំងឡាយណា ដែលមានគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ជូនទៅដល់ប្រជាកសិករ ។  ជួយជំរុញផ្សព្វផ្សាយពីសារៈប្រយោជន៍នៃការប្រើប្រាស់ជីសរីរាង្គ និងការធ្វើទំនើបកម្មនៃបច្ចេកវិទ្យាសរីរាង្គ តាមរយៈការធ្វើសិក្ខាសាលាបង្ហាញពីភាពជោគជ័យរបស់ប្រជាកសិករមួយចំនួនជាមួយក្រុមហ៊ុនយើងខ្ញុំ ទៅកាន់ប្រជាកសិករផ្សេងៗទៀត ។

ការប្តេជ្ញាចិត្តក្នុងការបម្រើសេវាកម្មជូនអតិថិជនឲ្យបានល្អ ជាពិសេសការចូលរួមពិគ្រោះយោបល់យ៉ាងប្រាកដប្រជា  ជាមួយប្រជាកសិករ អ្នកវិនិយោគទុនលើផ្នែកកសិកម្មនៅកម្ពុជា ទៅដល់មូលដ្ឋានផ្ទាល់ ក្នុងន័យស្វែងរកមធ្យោបាយជួយបង្កើនទិន្នផល ពីវិស័យកសិកម្មតាមរយៈការអនុវត្តបច្ចេកវិទ្យាសរីរាង្គ (Japanese Organic Microbial fertilizer) នៅកម្ពុជា ។ ក្នុងគោលបំណងខិតខំប្រឹងប្រែងជួយបញ្ច្រាសពីការប្រើប្រាស់សារធាតុគីមី ដែលបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខមាលភាព និងបរិស្ថានឲ្យខាងតែបាននៅកម្ពុជា ។

យើងខ្ញុំបានប្រកាន់ខ្ជាប់ខ្ជួនជានិច្ច នូវគោលការណ៍ក្រមសីលធម៌ក្នុងវិជ្ជាជីវៈ ។  សព្វថ្ងៃយើងខ្ញុំបាន និងកំពុងទទួលនូវការគាំទ្រពីប្រជាកសិករជាម្ចាស់ចម្ការធំៗ អ្នកវិនិយោគទុនលើវិស័យកសិកម្ម យ៉ាងច្រើន ។ ជាពិសេសយើងទាំងអស់គ្នាបាន និងកំពុងប្តេជ្ញាចិត្តរួមគ្នា ធ្វើដំណើរឆ្ពោះទៅរកភាពរុងរឿងនៅពេលអនាគតជាមួយគ្នា ។

                                                                                                                 ទំនាក់ទំនងលេខទូរស័ព្ទ

Tel :012 888 987 / 096 5 888 987 / 097 5 888 987

E-mail: info@bopha.com.kh,
sales@bopha.com.kh

www.bopha.com.kh
wwww.facebook.com/bopha168168

អាស័យដ្ឋានក្រុមហ៊ុន ផ្ទះលេខ៣០K ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ក្រុងភ្នំពេញ

Vision of our company

Bopha Organic Agriculture Co., Ltd. Welcome to our website. Our company has the address: # 30, Street 26 (Entrance to Construction Market 12), Sangkat Toek Laak 3, Khan Toul Kork, Phnom Penh.

 Noun

 Bopha Organic Agriculture Co., Ltd.

 List under number

 Co. 0184 KH / 2013, dated 07 February 2013

 Is recognized as

 Private companies are liable under the provisions of the Law on Commercial Enterprises, Civil Law and Criminal Law of the Kingdom of Cambodia.

 Vision of our company

 Bopha Organic Agriculture Co., Ltd. contributes to increasing agricultural yields and reducing the use of chemicals that have been affecting health and the environment through the application of Japanese Organic technology. Microbial fertilizer) in Cambodia.

 Mission

 To achieve the above vision, our company has a mission to research and find any high quality organic products to supply to farmers. Promote the importance of the use of organic fertilizers and the modernization of organic technology through workshops to show the success of some farmers with our company to other farmers.

 Commitment to good customer service, especially in close consultation with farmers, investors in the agricultural sector in Cambodia to the local level in order to find ways to increase yields from the agricultural sector through the application of organic technology. (Japanese Organic Microbial fertilizer) in Cambodia. In order to make efforts to help reverse the use of chemicals that cause serious impact on the health and environment in Cambodia.

 We have always adhered to the principles of professional ethics. Today, we have been receiving a lot of support from farmers, large plantation owners, and investors in the agricultural sector. In particular, we have all been committed to moving forward together in the future.

Contact phone number

 Tel: 012 888 987/096 5 888 987/097 5 888 987

 E-mail: info@bopha.com.kh,

sales@bopha.com.kh

 www.bopha.com.kh

wwww.facebook.com/bopha168168

 Company Address # 30K, Street 265, Sangkat Teuk Laak 3, Khan Toul Kork, Phnom Penh