របៀបប្រើប្រាស់ជីសរីរាង្គ

A-របៀបប្រើប្រាស់ជីទឹកសរីរាង្គជប៉ុន 日本の技術 

អនុវត្តដោយ -បាញ់ -ប្រព័ន្ធដំណក់ទឹក -មេកំប៉ុសសម្រាប់ផលិតជីកំប៉ុសដោយខ្លួនឯង ប្រើបានលើគ្រប់ដំណាក់កាល ដំណាក់កាលលូតលាស់(ចាប់ពីដុះបានស្លឹក៤ឬ៥ឡើងទៅ), ដំណាក់កាលចេញផ្កា និងក្តឹបផ្លែ ។ មានប្រសិទ្ធភាព ក្នុងការបំប៉ន ការពាររោគ និងកាត់បន្ថយសត្វល្អិត ផ្លែផ្កាបានច្រើន ។ 

-បាញ់៖ ១លីត្រលាយជាមួយទឹក៣០០-៣៥០លីត្រ)បាញ់លើស្លឹក និងស្រោចគល់រុក្ខជាតិចាប់ពីដុះបានស្លឹក៤ឬ៥ឡើងទៅរយៈពេល៧-១០ថ្ងៃម្តង អនុវត្តបានគ្រប់ដំណាក់កាល លូតលាស់ផ្លែផ្កា ។

-ប្រព័ន្ធដំណក់ទឹក៖ ជីទឹក១លីត្រលាយទឹក៤០០ទៅ៥០០លីត្រ ។

-មេកំប៉ុស៖ ជីទឹក១លីត្រលាយទឹក៣-៥លីត្រ សម្រាប់លាយផ្សំធ្វើជីកំប៉ុសធម្មជាតិដោយខ្លួនឯងយ៉ាងមានប្រសិទ្ធភាព ។

B-របៀបប្រើប្រាស់ម្សៅជីសរីរាង្គចម្រាញ់ពីរុក្ខជាតិសមុទ្រ

អនុវត្តដោយ -បាញ់ -ប្រព័ន្ធដំណក់ទឹក ៖ប្រើក្នុងដំណាក់កាលលូតលាស់(ចាប់ពីដុះបានស្លឹក៤ឬ៥ឡើងទៅ) ។

-បាញ់៖ ១ក្រាមលាយជាមួយទឹក៣.៥ទៅ៤លីត្រ) ឬ ១០០ក្រាមលាយជាមួយទឹក៣៥០ទៅ៤០០លីត្រ បាញ់លើស្លឹកចាប់ពីរុក្ខជាតិដុះបានស្លឹក៤ឬ៥ឡើងទៅ រយៈពេល៧-១០ថ្ងៃម្តង ក្នុងដំណាក់កាលលូតលាស់ ។

-ប្រព័ន្ធដំណក់ទឹក៖ ១០០ក្រាមលាយទឹក៤០០ទៅ៥០០លីត្រ ឬ ១គីឡូក្រាមលាយជាមួយទឹក៤០០០ទៅ៥០០០លីត្រ ។

C-ជីសរីរាង្គបង្កើនកញ្ចុំផ្កាក្តឹប

ប្រើក្នុងដំណាក់កាលរុក្ខជាចាប់ផ្តើមចេញផ្កា

-បាញ់៖១មីលីលីត្រ(1CC)លាយជាមួយទឹក២.៥លីត្រ ឬ ១លីត្រលាយជាមួយទឹក២៥០០លីត្រ បាញ់ទៅលើរុក្ខជាតិបានគ្រប់ប្រភេទនៅពេលចាប់ផ្តើមនិងក្រោយពេលចេញផ្កា ចំនួន២ទៅ៣ដង រយៈពេល៧ទៅ១០ថ្ងៃម្តង ។

ការប្រើប្រាស់ដោយផ្សំជាមួយគ្នា

-ជាទូទៅក្នុងដំណាក់កាលលូតលាស់៖ ប្រើ(A)+(B), A ១លីត្រលាយជាមួយ B កន្លះកញ្ចប់(50g)ទឹក៣០០លីត្រឬ A 85 cc + B មួយស្លាបព្រាកាហ្វេ សម្រាប់ទឹក២៥លីត្រ បាញ់បំប៉នលើស្លឹក និងបរិវេណគុម្ព រយៈពេល១០ទៅ១៥ថ្ងៃម្តងចំពោះដំណាំរយៈពេលខ្លី ។  ដើមឈើហូបផ្លែផ្សេងៗ បន្ថែមដោយស្រោចគល់ប្រមាណ៥ទៅ១០លីត្រក្នុង១គុម្ព រយៈពេល១ខែម្តង ជាពិសេសនៅពេលដើមឈើចាប់ផ្តើមចេញផ្កា ក្តឹប និងផ្លែ ។

-ដំណាក់កាលចេញផ្កា៖ ប្រើ(A)+(C), A ១លីត្រលាយជាមួយ C ១២០លីលីលីត្រ(120CC) សម្រាប់ទឹក៣០០លីត្រ ឬ A 85 cc + C 10 cc សម្រាប់ទឹក២៥លីត្រ បាញ់លើស្លឹកផ្កា នៅពេលដំណាំចាប់ផ្តើមចេញផ្កាមួយៗ ។ ជាទូទៅបាញ់២ទៅ៣ដង  រហូតដល់ផ្កាឡើងក្តឹប ដោយអនុវត្តរយៈពេល៧ទៅ១០ថ្ងៃម្តង ។

-ដំណាក់ដំណាំឡើងក្តឹប ផ្លែរហូតដល់មុនប្រមូលផល៖ ប្រើតែប្រភេទ A មួយមុខបានហើយ ដោយប្រភេទA ១លីត្រលាយជាមួយទឹក៣០០ទៅ៣៥០លីត្រឬ A 85 cc ទឹក២៥លីត្រ បាញ់រៀងរាល់១០ថ្ងៃម្តង ដើម្បីការពារជំងឺផ្សេងៗ និងបំប៉នផ្កា ផ្លែឲ្យបានធំល្អ ហើយសម្បុរស្រស់ថ្លាល្អ ។

-ក្នុងដំណាក់កាលនីមួយៗ អាចលាយជាមួយថ្នាំសម្លាប់សត្វល្អិតបន្ថែមបាន ក្នុងករណីចាំបាច់ ។ នៅពេលមានភ្លៀងធ្លាក់រយៈពេលយូរ អាចបន្ថែមថ្នាំការពារទឹកភ្លៀងបាន ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈ៖ អាសយដ្ឋាន៖ផ្ទះលេខ៣០k, ផ្លូវលេខ២៦៥, សង្កាត់ទឹកល្អក់៣, ខណ្ឌទទួលគោក, ក្រុងភ្នំពេញ ។ក្នុងករណីមានការងឿងឆ្ងល់ដោយប្រការណាមួយស្តីពីរបៀបប្រើប្រាស់ជីសរីរាង្គទាំងពីរមុខខាងលើនេះ លោកអ្នកកុំញញើតញញើមក្នុងការសាកសួរព័ត៌មានបន្ថែមមកកាន់ក្រុមហ៊ុនយើងខ្ញុំតាមរយៈ៖Tel: 012 888 987 / 096 5 888 987 / 097 5 888 987, E-mail:info@bopha.com.kh ។ បើចង់ដឹងព័ត៌មានបន្ថែមសូមចូលទៅទស្សនាវីដេអូឃ្លីបស្តីពីការធ្សិក្ខាសាលា ឬ កិច្ចសម្ភាសន៍ជាមួយអ្នកជោគជ័យមួយចំនួនបានតាមរយៈ www.bopha.com.khwwww.facebook.com/bopha168168

យើងខ្ញុំមានឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងកម្រិតខ្ពស់បំផុតក្នុងការពិភាក្សាជាមួយលោក-អ្នក ដើម្បីរិះរកគ្រប់មធ្យោបាយសម្រាប់បង្កើនទិន្នផលកសិកម្ម រក្សាឲ្យបាននូវបរិស្ថានធម្មជាតិល្អ ហើយនិងភាពសុខដុមរមនាពីបច្ចេកវិទ្យាសរីរាង្គឲ្យកើនមានឡើងទៅដល់ ទាំងអ្នកប្រើប្រាស់ផ្ទាល់ ទាំងសង្គមគ្រួសារកសិករ ទាំងសហគមន៍ ក៏ដូចជាសង្គមជាតិខ្មែរទាំងមូល ។