ទស្សនវិស័យរបស់ក្រុមហ៊ុនយើងខ្ញុំ
ក្រុមហ៊ុន បុប្ផា អហ្គែនិក អេហ្គ្រីខលឈ័រ ខូ អិល ធី ឌី (Bopha Organic Agriculture Co., Ltd.)សូមស្វាគមន៍ ចូលមកកាន់ គេហទំព័ររបស់យើងខ្ញុំ ។ ក្រុមហ៊ុនយើងខ្ញុំមានអាសយដ្ឋាន៖ផ្ទះលេខ៣០ផ្លូវលេខ២៦(ផ្លូវចូលផ្សារសំណង់១២)សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ក្រុងភ្នុំពេញ ។
នាមករណ៍
បុប្ផា អហ្គែនិក អេហ្រ្គីខលឈ័រ (Bopha Organic Agriculture Co., Ltd.)
ចុះបញ្ជីក្រោមលេខ
Co. ០១៨៤ KH / ២០១៣ ចុះថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៣
ត្រូវបានទទួលស្គាល់ថា
ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់រដ្ឋ ប្បវេណី និងច្បាប់ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។
ទស្សនវិស័យរបស់ក្រុមហ៊ុនយើងខ្ញុំ
ក្រុមហ៊ុន បុប្ផា អហ្គែនិក អេហ្រ្គីខលឈ័រ (Bopha Organic Agriculture Co., Ltd.) ចូលរួមចំណែកជួយលើកតម្កើងទិន្នផលពីវិស័យកសិកម្ម ព្រមទាំងកាត់បន្ថយការប្រើប្រាស់សារធាតុគីមីដែលបាននិងកំពុងរងផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន តាមរយៈការអនុវត្តបច្ចេកវិទ្យាសរីរាង្គ(Japanese Organic Microbial fertilizer) នៅកម្ពុជា ។
បេសកកម្ម
ដើម្បីសម្រេចបាននូវទស្សនវិស័យខាងលើនេះ ក្រុមហ៊ុនយើងខ្ញុំ មានបេសកកម្មក្នុងការសិក្សាស្រាវជ្រាវ ស្វែងរកផលិតផលសរីរាង្គទាំងឡាយណា ដែលមានគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ជូនទៅដល់ប្រជាកសិករ ។ ជួយជំរុញផ្សព្វផ្សាយពីសារៈប្រយោជន៍នៃការប្រើប្រាស់ជីសរីរាង្គ និងការធ្វើទំនើបកម្មនៃបច្ចេកវិទ្យាសរីរាង្គ តាមរយៈការធ្វើសិក្ខាសាលាបង្ហាញពីភាពជោគជ័យរបស់ប្រជាកសិករមួយចំនួនជាមួយក្រុមហ៊ុនយើងខ្ញុំ ទៅកាន់ប្រជាកសិករផ្សេងៗទៀត ។
ការប្តេជ្ញាចិត្តក្នុងការបម្រើសេវាកម្មជូនអតិថិជនឲ្យបានល្អ ជាពិសេសការចូលរួមពិគ្រោះយោបល់យ៉ាងប្រាកដប្រជា ជាមួយប្រជាកសិករ អ្នកវិនិយោគទុនលើផ្នែកកសិកម្មនៅកម្ពុជា ទៅដល់មូលដ្ឋានផ្ទាល់ ក្នុងន័យស្វែងរកមធ្យោបាយជួយបង្កើនទិន្នផល ពីវិស័យកសិកម្មតាមរយៈការអនុវត្តបច្ចេកវិទ្យាសរីរាង្គ (Japanese Organic Microbial fertilizer) នៅកម្ពុជា ។ ក្នុងគោលបំណងខិតខំប្រឹងប្រែងជួយបញ្ច្រាសពីការប្រើប្រាស់សារធាតុគីមី ដែលបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខមាលភាព និងបរិស្ថានឲ្យខាងតែបាននៅកម្ពុជា ។
យើងខ្ញុំបានប្រកាន់ខ្ជាប់ខ្ជួនជានិច្ច នូវគោលការណ៍ក្រមសីលធម៌ក្នុងវិជ្ជាជីវៈ ។ សព្វថ្ងៃយើងខ្ញុំបាន និងកំពុងទទួលនូវការគាំទ្រពីប្រជាកសិករជាម្ចាស់ចម្ការធំៗ អ្នកវិនិយោគទុនលើវិស័យកសិកម្ម យ៉ាងច្រើន ។ ជាពិសេសយើងទាំងអស់គ្នាបាន និងកំពុងប្តេជ្ញាចិត្តរួមគ្នា ធ្វើដំណើរឆ្ពោះទៅរកភាពរុងរឿងនៅពេលអនាគតជាមួយគ្នា ។
ទំនាក់ទំនងលេខទូរស័ព្ទ
Tel :012 888 987 / 096 5 888 987 / 097 5 888 987
E-mail: info@bopha.com.kh,
sales@bopha.com.kh
www.bopha.com.kh
wwww.facebook.com/bopha168168
អាស័យដ្ឋានក្រុមហ៊ុន ផ្ទះលេខ៣០K ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ក្រុងភ្នំពេញ